សមត្ថកិច្ចខេត្តសៀមរាប បន្តចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ពីស្លាកសញ្ញាចរាចរណ៍ផ្លូវគោក

ខេត្តសៀមរាប ៖ ក្រោយពីទទួលបានផ្លូវថ្នល់ដ៏ស្រស់ស្អាតចំនួន ៣៨ខ្សែ ពីប្រមុខរដ្ឋាភិបាលកម្ពុជា អមជាមួយកាំមេរ៉ាសុវត្ថិភាព អគ្គិសនីបំភ្លឺតាមដងផ្លូវ និងស្លាកសញ្ញាចរាចរណ៍ច្រើនកន្លែងក្នុងទីតាំងចាស់ និងថ្មី ជាច្រើនកន្លែង ក្នុងខេត្តសៀមរាប ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនទាន់បានយល់ដឹងនៅឡេីយពីស្លាកសញ្ញាចរាចរណ៍ទាំងនោះ ។

ដោយមេីលឃើញពីបញ្ហាប្រឈម និងដេីម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីស្លាកសញ្ញាទាំងនេះ ទេីបលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកឈរជេីងតាមទីតាំងសំខាន់ៗទាំងនោះ ដេីម្បីជួយសម្រួល ពន្យល់ អប់រំ និងណែនាំដល់អ្នកធ្វើដំណេីរ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close