សៀមរាប ៖ នៅវេលាម៉ោង ២០ និង ៥០នាទី ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ មានករណី អត្តឃាត (បាញ់សម្លាប់ ខ្លួននិងកាំភ្លើងខ្លី ) ត្រង់ចំណុច ប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើជនរងគ្រោះឈ្មោះ រស់ សៀវលាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ និស្សិត នៅភូមិប្រិយចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះ កំពុងហូបចុក ជុំគ្នាជាមួយក្រុមគ្រួសារនៅប៊ូទិច គ្រីសណាវីឡា ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។ លុះរហូតដល់វេលាម៉ោង ២០ និង ៥០ នាទី ថ្ងៃទី ខែ ឆ្នាំដដែល ស្រាប់តែជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក G-Lock17 ជារបស់ ឈ្មោះ រតនា ហៅ ខ្លា៩ ភេទប្រុស មិនស្គាល់ត្រកូល (ជាអាវុធហត្ថនៅរាជធានីភ្នំពេញ ) ដោយ ឈ្មោះ រតនា បានទុកអាវុធនៅលើកៅអីអង្គុយ ដែលនៅក្បែជនរងគ្រោះ ហើយចេញទៅទិញម្ហូបនៅខាងក្រៅ ភ្លាមនោះជនរងគ្រោះ បានយកកាំភ្លើងខ្លី អាមេបញ្ចូលគ្រាប់ បាញ់ក្បាលផ្នែកខាងស្តាំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
តាមការបំភ្លឺ របស់ឈ្មោះ ប្រាក់ សារិន ភេទ ប្រុស អាយុ ៥៤ឆ្នាំ ត្រូវជាឳពុកបង្កើតជនរងគ្រោះ បានប្រាប់ថា ៖ នៅកំឡុងដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីម្ដាយក្មេក របស់ខ្លួនបានទទួលមរណៈភាព កូនប្រុសរបស់ខ្លួនឈ្មោះ រស់ សៀវលាង ក៏ចាប់ផ្ដើមមានអាការៈប្លែកៗនិយាយផ្ដេសផ្ដាស និងមានជម្ងឺបាក់ទឹកចិត្ត និងធ្លាប់និយាយរកសម្លាប់ខ្លួន ពីរដងមកហើយ។ ដោយឃើញបែបនោះរូបខ្លួនក៏បាននាំយកកូនប្រុសមកសៀមរាប ដើម្បីព្យាបាល និងលេបថ្នាំ រង្ងា់ប់អារម្មណ៍ជាប្រចាំថ្ងៃ។ កន្លងមកកូនប្រុសរបស់ខ្លួន ធ្លាប់បានទៅចូលរួមបាញ់អាវុធគ្រាប់ពិត នៅទីលានជាច្រើនលើក ។
នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២២ ក្រុមគ្រួសាររបស់របស់ខ្លួនបានទៅភ្នំពេញដើម្បីចូលរួមភ្ជាប់ពាក្យក្មួយហើយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក៏បាននាំគ្នាត្រឡប់មកសៀមរាបវិញ ដោយពេលនោះម្ដាយមីងរបស់ខ្លួនក៏បានមកដែរ ដោយរូបគាត់បានសម្រាកនៅប៊ូទិក គ្រីសណាវិឡា ស្ថិតភូមិសាលាកន្សែង ហើយនៅវេលាម៉ោង១៩ និង៣០នាទី រូបខ្លួននិងក្រុមគ្រួសារ បានមកចូលរួមហូបចុកជាមួយម្ដាយមីងនៅប៊ូទិកនោះ ដោយក្រុមគ្រួសារខ្លួន និងម្ដាយ មីងបានហូបចុកនៅខាងក្រៅ ចំនែកក្រុមអង្គរក្សរបស់ក្មួយខ្ញុំពីរនាក់គឺគាត់ផឹកនៅតុខាងក្នុងប៊ូទិក ។
ខណៈពេលកំពុងផឹកនោះ កូនប្រុសរបស់ខ្លួនបានដើរចូលទៅខាងក្នុងផឹកស៊ីលេងជាមួយក្រុមអង្គរក្សនោះព្រោះពួកគាត់ជាមនុស្សស្គាល់គ្នាច្បាស់ ។ ជាក់ស្ដែងនៅវេលាម៉ោងប្រហែល ២១:០០នាទី ខណ:ពេលកំពុងហូបចុកជុំគ្នាក៏ស្រាប់តែ ឮសូរសម្លេងផ្ទុះអាវុធនៅខាងក្នុង ហើយភ្លាមនោះរូបខ្លួនបានស្ទុះទៅមើលក៏ឃើញកូនប្រុស ឈ្មោះ រស់ សៀវលាង បានដេកស្លាប់ផ្ងារពោះក្នុងថ្លុកឈាម ហើយរូបខ្លួនបានលើកជួយសង្គ្រោះកូនប៉ុន្តែរូបគេបានស្លាប់បាត់ទៅហើយ ដោយពេលនោះរូបខ្លួនមិនបានឃើញអាវុធនៅក្បែរសពកូនប្រុសខ្លួននោះទេ ហើយក្រោយមកបានម្ចាស់អាវុធឈ្មោះ រតនា ហៅខ្លា៩ ជាក្រុមអង្គរក្សនោះជាម្ចាស់អាវុធបានយកអាវុធនោះមកទុក នៅកន្លែងកើតហេតុនោះវិញហើយចេញទៅបាត់ ។
យោងតាមការបំភ្លឺរបស់ឳពុកជនរងគ្រោះ
ការសន្និដ្ឋានរបស់ការិយាល័យ បច្ចេក ទេស និងវិទ្យាសាស្រ្តនិង ការសន្និដ្ឋាន របស់លោកគ្រូពេទ្យ ជំនាញ ករណីខាងលើនេះ ជាករណី អត្តឃាត (បាញ់សម្លាប់ខ្លួន ) ។
ចំពោះ ឈ្មោះ រតនា ហៅ ខ្លា៩ ដែលជាម្ចាស់ អាវុធ ក្រោយពេលកើតហេតុ បានគេចខ្លួនបាត់ ចំពោះវត្ថុតាង ( អាវុធG-Lock17 ) ត្រូវបានកម្លាំង បច្ចេកធ្វើការចាប់យក ទៅរក្សាទុក ។
ក្រោយពីពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕