រំលោភ ទៀតហើយ! ប៉ូលិស ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី រំលោភ លើទំនុកចិត្ត

សៀមរាប ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលយើង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ចុះធ្វើការឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប របស់ឈ្មោះ ប៉ោះ សុឃឿន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនារីបម្រើការតាមហាង ទីលំនៅផ្ទះជួលខាងលើ ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី:រំលោភលើទំនុកចិត្ត(យកម៉ូតូ)។
ក្នុងប្រតិបត្តិការចុះស្រាវជ្រាវនេះ សមត្ថកិច្ចបានរកឃេីញ និងដកហូតវត្ថុតាងរួមមាន:

១.ម៉ូតូចំនួន០២គ្រឿង: -ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួ+លេខម៉ាស៉ីន៦១៥៩៨៩០(ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពបានយកមករក្សាទុកក្នុងផ្ទះខាងលើ), -ម៉ាកហុងដាស្កុបពី ពណ៌ស សេរីឆ្នាំ២០២២ ពាក់ស្លាកលេខសៀមរាប១AK-២៤១៩ លេខតួ+លេខម៉ាស៉ីន៨៣០៤៩៤១(គ្មានឯកសារបញ្ជាក់)។
២.ស្លាកលេខម៉ូតូចំនួន០៨សន្លឹក។
៣.ម៉ូទ័រស្វានសំរាប់ដោះដាក់ស្លាកលេខចំនួន០១។

ចំពោះសម្ភារះវត្ថុតាងដែលដកហូតបានខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានយកទៅបន្តនីតិវិធីនៅការិយាល័យនៃស្នងការដ្ឋាននគរបាលបាត់ដំបង ដេីម្បីអនុវត្តនីតិវិធីបន្ត ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close