ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០និង១០នាទី យប់ មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទហតឡាញថា នៅចំណុច ម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យ ម្នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូប ពីនារីជនជាតិខ្មែរ ម្នាក់ ដែលកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ នៅចំណុច ម្តុំក្លោងទ្វារវត្តលើ ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់រួមមាន៖
កាបូបស្ពាយ ០១ ក្នុងនោះមាន៖
កាបូបដៃ១ ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់ កាតចាក់វ៉ាក់សាំង ១សន្លឹក និង ឯកសារ មួយចំនួន។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការខេត្តព្រះសីហនុ កំពុងសួរនាំ និងបន្តនិតិវិធីទៅតាមច្បាប់៕