ដីសរុប ៧៨៤ ហិកតា ក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ២កន្លែង ត្រូវ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកា ប្រកាសបដិសេធ និងដកហូត!

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកា ប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់លើទីតាំងចំនួន ២កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អត្ថបទដែលជាប់ទាក់ទង
Open

Close