ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងអធិកានគរបាលស្រុក តាមស្ទាក់ ឃាត់បានរថយន្តធន់ធំ ១គ្រឿង នៅចំណុចរង្វង់មូលសួនច្បារវាលរេញ នៅម៉ោង ៤ និង០០នាទីរសៀល ថ្ងៃទី២០ មករា ២០២២ ក្រោយពី រថយន្តមួយគ្រឿងនេះ បានបុកបះ និងម៉ូតូមួយគ្រឿង នៅលើផ្លូវជាតិលេខ៤ ចំណុចជញ្ជីង ថ្លឹងរថយន្ត អូចំណារ ចន្លោះគីឡូម៉ែត្រលេខ 196 – 197 ស្ថិតក្នុងភូមិអូឧកញ៉ាហេង ឃុំអូឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយអ្នកបើកបរបន្តបើកបរ ទៅមុខវ៉ាជែងរថយន្តតូចធំ ក្នុងស្ថានភាពគ្រោះថ្នាក់ ទិសដៅទៅភ្នំពេញ ដើម្បីគេចខ្លួនចំងាយប្រមាណជា ១០គីឡូម៉ែត្រទើបត្រូវបាន កម្លាំងសហការ ឃាត់បាន នាំទៅកាន់អធិកានគរបាលស្រុកព្រៃនប់តែម្តង។