ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពី ទទួលបាន ខំមិន ពីប្រជាពលរដ្ឋ ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មាន ឲ្យកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមបណ្តាយផ្លូវលេខ១៣៨ និងផ្លូវលេខ២៥៣ ជុំវិញ របងសាលា ជាស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានស្ទូច រថយន្ដ ចំនួន២គ្រឿង និង ចាក់សោរខ្នោះបានចំនួន២គ្រឿង ករណី ចតល្មើស រំខាននាំ ឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និងផាកពិន័យ ទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំ ម្ចាស់ទីតាំង លក់ដូរ លើចិញ្ចើម ផ្លូវលេខ១៣៨ ដោយបញ្ឈប់ការលក់ដូរ លើទ្រូងផ្លូវ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៏៕