ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ បានដឹកនាំ ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្ត ក្នុងខណ្ឌពោធិ៍សែនជ័យ និមន្តចូលទូលសួរព្រះរាជសុខភាពនិងថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
ភ្នំពេញ៖ នៅថៃ្ងពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ព្រះឧបាលិវង្ស វ៉ង់ គឹមសន ព្រះរាជាគណៈថ្នាក់ត្រីគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌពោធិ៍សែនជ័យ ព្រះនាយកពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ព្រះចៅអធិការវត្តជម្ពូវ័ន និងជាព្រះអនុប្រធានវិបស្សនាធុរៈរាជធានីភ្នំពេញ បានដឹកនាំ ព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្ត ក្នុងខណ្ឌពោធិ៍សែនជ័យ និមន្តចូលទូលសួរព្រះរាជសុខភាពនិងថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅមហាកុដិវត្តបទុមវតី រាជធានីភ្នំពេញ និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្តាំវត្តបទុមវតី។
សូមតេជានុភាព នៃគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិថែរក្សាក្នុងលោក សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរ ចំពោះសម្តេចជាអម្ចាស់ សូមទ្រង់ទទួលបាននូវព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ដឹកនាំព្រះពុទ្ធសាសនាកម្ពុជារុងរឿងជានិច្ចនិរន្តន៍តរៀងទៅ។