ពិធីប្រគល់-ទទួល ថវិកា សមាគមមិត្តនគរបាលជាតិ ជូនដល់មន្រ្តីនគរបាលចូលនិវត្តន៍ គ្រួសារមន្ត្រីនគរបាល មរណ: និងមន្រ្តីនគរបាល ពិការ!

ខេត្តកំពត៖ នៅថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨ និង ០០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិកាសមាគមមិត្តនគរបាលជាតិ ជូនដល់មន្រ្តីនគរបាលចូលនិវត្តន៍ គ្រួសារមន្ត្រីនគរបាល មរណ: និងមន្រ្តីនគរបាលពិការ ចំនួន៧៩នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៩៨៦.៨១២.៥០០៛គត់ (ប្រាំបួនរយប៉ែត សិបប្រាំមួយលាន ប្រាំបីសែនមួយម៉ឺនពីរពាន់ប្រាំរយរៀលគត់)។

ក្នុងនោះរួមមាន៖

ទី១. មន្រ្តីចូលនិវត្តន៍ចំនួន ៥៥នាក់ សរុបទឹកប្រាក់ ៤៤៩.៣២០.០០០ រៀល ដោយក្នុង ម្នាក់ទទួលបានពី ៦.៨៨០.០០០រៀល ដល់ ៩.៥៨០.០០០រៀល តាមឋានន្តរស័ក្តិ ។

ទី២. មន្រ្តីនគរបាល មរណៈ ៤នាក់ សរុបទឹកប្រាក់ ៧១.៧៧២.៥០០រៀល ក្នុងម្នាក់ទទួលបានពី ១៦.៣៤០.០០០៛ ដល់ ២១.០៤២. ៥០០៛។ ប្រាក់ឧបត្ថម្ភនោះចែកចេញជាពីរផ្នែក ៖

– ប្រាក់សម្រាប់បូជាសពចំនួន ៤នាក់ ទឹកប្រាក់ ២៦.៤៤២.៥០០រៀល ក្នុងម្នាក់ទទួលបានពី ៦.០២០.០០០៛ ដល់ ៧.៧៥២.៥០០រៀល តាមឋានន្តរស័ក្តិ ។
– ប្រាក់ឧបត្ថម្ភមួយលើកដំបូង ៤នាក់ សរុបទឹកប្រាក់ ៤៥.៣៣០.០០០រៀល ក្នុងម្នាក់ទទួលបាន ១០.៣២០.០០០រៀល ដល់ ១៣.២៩០. ០០០រៀល ។

ទី៣. មន្រ្តីនគរបាលពិការ ២០នាក់ សរុបប្រាក់ ៤៦៥.៧២០.០០០រៀល ក្នុងម្នាក់បានពី ២០.៦៤០.០០០រៀល ដល់ ២៧.៦៦០.០០០ រៀល។

ពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិ ជូនដល់មន្រ្តីនគរបាលចូលនិវត្តន៍ គ្រួសារមន្ត្រីនគរបាល មរណ: និងមន្រ្តីនគរបាលពិការ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានវត្តមានអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ-នាយរងការិយាល័យ បុគ្គលិក។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្ដមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ថា ពាក់ព័ន្ធថវិកា គោលនយោបាយនេះ នៅពេលបើកបានពីក្រសួងភ្លាម គឺយើងមិនត្រូវទុកយូរទេ ត្រូវបើកជូនឲ្យបង ប្អូនយើង និងបានជំរាបឲ្យបងប្អូន រួសរាន់ទៅចាក់វ៉ាក់សាំងដូស ជំរុញឲ្យបានគ្រប់គ្នា និងបានសំដែងនូវការដឹងគុណចំពោះស្នាដៃ របស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក និងត្រូវបន្តយកចិត្ត ទុកដាក់ ថែរក្សា សុខភាព អនាម័យ ដោយអនុវត្តតាមវិធានការណ៍ក្រសួងសុខាភិបាល ដើម្បី រួចផុតពីជម្ងឺកូវីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close