សម្តេចតេជោ ៖ ឆ្នាំនេះខ្ញុំ និងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្ររហូត ប្រឡងជាប់ និងទទួលបាននិទ្ទេស A!
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៥ មករា ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះ ហ្វេសប៊ុក ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សូមអបអរសាទរចំពោះចៅៗ ដែលបានប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់ នៅទូទាំងប្រទេស។
ខ្ញុំសូមកោតសរសើរចំពោះចៅៗ ដែលបានជាប់ ចំណាត់ថ្នាក់ និទ្ទេស A ទាំងអស់ ដែលឆ្នាំនេះ មានរហូកដល់១៧៥៣នាក់។
ដូចឆ្នាំមុនៗ ដែរលើកលែងតែឆ្នាំ ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាន និទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំ និងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្ររហូត ប្រឡងជាប់ និងទទួលបាននិទ្ទេស A ។
ពេលវេលា និងទីកន្លែងជួប និងជំរាប តាមក្រោយតាមរយះ រដ្ឋមន្ត្រី ហង្ស ជួន ណារ៉ុន៕