រំលោភទៀតហើយ! ប៉ូលិស ឃាត់ បុរសម្នាក់ ចំណុចមុខផ្ទះសំណាក់ឌីមនោរម្យ ករណី រំលោភ!

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណី រំលោភសេពសន្ទវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ។

ប្រភពថា នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១ និង ៣០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពន់ទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី២ ពេលល្បាតមកដល់ ចំណុចមុខផ្ទះសំណាក់ឌីមនោរម្យ ផ្លូវលេខ ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃើញជនសង្ស័យឈ្មោះ គ្រុយ​ គន្ធា ហៅ ចាន់ ចាន់ កំពុងដើរតាមផ្លូវក៍ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គ្រុយ គន្ធា ហៅ ចាន់ ចាន់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១២៨១ ដ.ច.ន ចុះថ្ងៃ ១៣ ខែ ធ្នូ ឆ្នាំ ២០២១ ចេញដោយលោក អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចក្នុវត្តដំបូកខ្ពស់ ភូមិ ត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ជនសង្ស័យឈ្មោះ គ្រុយ គន្ធា ហៅ ចាន់ ចាន់ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ២ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ គ្រុយ គន្ធា ហៅ ចាន់ ចាន់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close