សិស្សសាលាក្មេងៗ នាំគ្នាទៅដេកនៅផ្ទះសំណាក់ជ័យមង្គល ម្តាយខាងស្រីប្តឹង…!

ភ្នំពេញ៖ យុវសិស្សម្នាក់ ត្រូវប៉ូលិស ឃាត់ខ្លួន ក្រោយរួមភេទជាមួយក្មេងស្រីម្នាក់ នៅចំណុចផ្ទះសំណាក់ជ័យមង្គល ផ្លូវ លំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ នី វណ្ណាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ជើងឯក សង្កាត់ ជើងឯក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ សិស្ស ។

ជនរងគ្រោះឈ្មោះ ឡ ប រ ត ភេទ ស្រី អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៥B ភូមិ ឬស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។

ប្រភពអោយដឹងថា នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង១៣ម៉០០នាទី ជនសង្ស័យឈ្មោះនី វណ្ណាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកC125 ពណ៌ ខ្មៅ ទៅឌុបជនរងគ្រោះឈ្មោះ ឡេង បារីតា ភេទ ស្រី អាយុ ១៤ ឆ្នាំ ចេញពីផ្ទះលេខ ៥B ផ្លូវ ៣៦ ភូមិ ឫស្សី១ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ទៅដេកនៅផ្ទះសំណាក់ជ័យមង្គល ផ្លូវ លំ ភូមិ ដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ និងបានរួមភេទជាមួយគ្នាបានសំរេចចំនួន០១លើក។ នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង២១ម៉០០នាទី ឈ្មោះ ផុន ភារុណ ភេទ ស្រី ជាម្តាយរបស់ជនរងគ្រោះបានទៅយកជនរងគ្រោះឈ្មោះ ត្រឡប់មកផ្ទះវិញ រួចបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ហើយនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១៣ម៉០០នាទី ឈ្មោះ ផុន ភារុណ បាននាំខ្លួនជនសង្ស័យឈ្មោះ នី វណ្ណាត់ ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ចាត់ការតាមនីតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ នី វណ្ណាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close