រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា!

ភ្នំពេញ៖ នា​ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល និងមានការចូលរួមពី រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌ បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៤) ជូនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅទីតាំងមណ្ឌលសុខភាពទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ និងសូមបន្តអនុវត្តនូវវិធានការសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវ ៣កុំ ៣ការពារ។

អត្ថបទដែលជាប់ទាក់ទង
Open

Close