ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដោយថ្នាក់ដឹកនាំក្រសួង អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ប្រភេទ Pfizer ) នៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ៖ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (ប្រភេទ Pfizer ) នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានការអញ្ជើញចូលរួមចាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។
ការអញ្ជើញចូលរួមចាក់វ៉ាក់វាំងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងដឹកនាំក្រសួងនាពេលនេះ ធ្វើឡើងដើម្បីអនុវត្តតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៃក្រសួងសុខាភិបាល ក៏ដូចជាតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅ ក្នុងសហគមន៍នៃប្រទេសកម្ពុជា និងរក្សានិរន្តរភាព នៃការរស់នៅធម្មតាតាមប្រក្រតីភាពថ្មីក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមប្រធានបទយុទ្ធនាការជាតិអប់រំ៖ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕