ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីបានឃើញផេកមួយចុះផ្សាយថា មានករណី បងប្អូនប្រជាពលរដ្ឋ ជួបជុំលេងល្បែងស៊ីសងក្រោយយឿត្រី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ០០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មាន ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចុះពិនិត្យជាក់ស្ដែងឃើញថាទីតាំងពិតមានលេងល្បែងស៊ីសង និងបានបង្រ្កាបដកហូតសម្ភារៈដូចជា តុចំនួន១ កៅអីចំនួន៣ ក្រដាស់លេងខ្លាខ្លោក ចំនួន១សន្លឹក ចំណែកប្រជាពលរដ្ឋ ជួបជុំលេងល្បែងស៊ីសង បានរត់គេចខ្លួនបាត់អស់៕