តិចច្រឡំ ផ្តិតមេដៃ យកលុយ ធនាគារ តាមពិត ផ្តិតរឿង….!

ខេត្តកណ្តាល៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា ៖ សូមជម្រាបសួរស្នងការរដ្ឋានខេត្តកណ្តាល ដោយការគោរព សូមជួយចុះអន្តរាគមន៍នៅភូមិស្វាយជ្រំ ឃ៉ំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានលេងល្បែងស៊ីសងបៀ (ស៊ីគូថៃ) ឆ្នោតយួន ជារៀងរាល់ថ្ងៃ ដែលពីម៉ោង ៣រសៀល រហូតដល់ម៉ោង 7-8 យប់ សូមជួយអន្តរាគមន៍ដោយក្តីគោរព។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ចុះស្រាវជ្រាវនិងបង្រ្កាបករណីខាងលើ។

ជាលទ្ធផល៖នៅថ្ងៃ ពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានចុះស្រាវជ្រាវទៅដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បៀស៊ីគូថៃ) ចំនួនពីរទីតាំង រួមមាន៖

១. ផ្ទះឈ្មោះ ទី សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

២. ផ្ទះឈ្មោះ ទេស រឺន ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅភូមិបារាជ ឃ៉ំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នៅពេលកម្លាំងចុះបង្រ្កាបនោះ នៅទីតាំងខាងលើពុំឃើញ មានលេងល្បែងស៊ីសងខុសច្បាប់ (បៀស៊ីគូថៃ) និងកន្ទុយលេខខុសច្បាប់ឡើយ។ តាមការសួរនាំ ពីសមត្ថកិច្ច ម្ចាស់ទីតាំងខាងលើ បានសារភាពថា កន្លងមកពិតជាមានការជួបជុំគ្នាលេងបៀស៊ីគូថៃ បន្តិចបន្តួចមែន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានហៅម្ចាស់ទីតាំងខាងលើ ទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្វាយជ្រំ និងធ្វើកិច្ចសន្យាអប់រំណែនាំ បញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់តទៅទៀត រួចបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ។

សូមបញ្ញាក់ថា៖ ទីតាំងលេងល្បែងស៊ីសងខាងលើ ស្ថិតនៅភូមិបារាជ ឃុំស្វាយជ្រំ មិនមែនដូចប្រជាពលរដ្ឋ រាយការណ៍ថា ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ នោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋដែលបានរាយការណ៍ខាងលើ ជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close