ខេត្តកំពង់ស្ពឺ ៖ ក្រោមបញ្ជាដឹកនាំដ៏ម៉ឹងម៉ាត់ ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរស្រុកឧដុង្គ ដឹកនាំដោយលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការស្រុក បានបើកប្រតិបត្ដិការ បង្រ្កាបក្រុមចោរឆក់បាន២នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥ និង០០នាទី នៅចំណុចភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ
ជនសង្ស័យទី១ ឈ្មោះ ហេង សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំណាក់ព្រីង ឃុំព្រះស្រែស្រុកឧដុង្គ ។
ទី២ ឈ្មោះ អឿន ថាច់ផៃ ភេទប្រុស អាយុ១៧ឆ្នាំ ភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ។
ចំណែកជនរងគ្រោះ រស់នៅភូមិព្រៃច្រាបលិច ឃុំវាលពង់ និងភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ។
សម្ភារៈ ថវិកាដែលបានដកហូតរួមមាន ម៉ូតូ ១គ្រឿង ស្លាកលេខ កណ្តាល 1AE-4214 របស់ជនល្មើស ប្រាក់ដុល្លារ ចំនួន 600 ដុល្លារ ប្រាក់រៀល ចំនួន ១00.000 រៀល និង លោហៈពណ៌ទង់ដែង ១ខ្សែរទំងន់៣ជី (ខ្សែដៃ) របស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងមធ្យោបាយធ្វើសកម្មភាព ត្រូវបានឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធី៕