ភ្នំពេញ៖ នៅថ្ងៃទី១២ មករា ២០២២នេះ ក្រសួងសុខាកបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ផលិតផលចំណីអាហារ HARMER CANDY ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល!
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ៖
1-Hamer Candy Cambodia,
2-Hamer U Store,
3-HAMER CANDY USA,
4-Hamer Candy,
5-Zeii Thy Online Shop,
6-1 o Online,
7-Hamer Candy ស្ករគ្រាប់ជំនួយសុខភាពផ្លូវភេទ,
8- Hamer Khmer កំពុងផ្សព្វផ្សាយលក់ផលិតផលចំរើអាហារ
ឈ្មោះ HAMER CANDY ដោយគ្មានច្បាប់អនុញ្ញាតឱ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។ អនុលោមតាមប្រកាសលេខ ៤៣០១អបស/អបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ស្តីពីលក្ខខណ្ឌក្នុងការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលចំណីអាហារ ដែលតម្រូវឱ្យរាល់ការផ្សព្វផ្សាយផលិតផលចំណីអាហារតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល
សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មាន
លក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុកឈ្មោះខាងលើ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ដែលបាន ផ្សព្វផ្សាយផលិតផលទាំងនេះ ទៅតាមខ្លឹមសារប្រកាសលេខ៤៣០១អបស/ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាធរមាន ។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងន ក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០៧៧ ៨០ ៤៩ ៦៦ ។ សូមភ្ជាប់មកជាមួយនូវរូបភាពគណនីហ្វេសប៊ុកខាងលើ និងរូបភាពផលិតផលខុសច្បាប់ដូចខាងក្រោម ។