សង្វេគ! កើតក្នុងថ្ងៃតែមួយ ស្លាប់ក្នុងថ្ងៃតែមួយទៀត!

ខេត្តក្រចេះ៖ សមត្ថកិច្ច បញ្ជាក់ថា មាន ករណី ក្មេងប្រុសអាយុ៣ឆ្នាំ ២នាក់ជាបងប្អូនភ្លោះ ស្លាប់ ក្នុងហេតុការណ៍លង់ទឹកទន្លេកាលពីព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលានៅចំណុចទន្លេមេគង្គភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
កុមារាទី១.ឈ្មោះ ម៉ី សោទី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ។
ទី២. ឈ្មោះ ម៉ី សោទ្រី អាយុ០៣ឆ្នាំ ជនជាតិខ្មែរ កុមារាទាំងពីរជាបងប្អូនភ្លោះនឹងគ្នា មានឪពុកឈ្មោះ សាយ ម៉ី អាយុ៤៣ឆ្នាំនិងម្ដាយឈ្មោះ វង សុខណា អាយុ២៨ឆ្នាំ ជាកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ។

ប្រភព ប្រាប់ថា នៅថ្ងៃកើតហេតុខាងលើឈ្មោះ សាយ ម៉ី ចេញពីផ្ទះទៅលក់បន្លែ ទុកអោយប្រពន្ធឈ្មោះ វង សុខណា លក់ឥវ៉ាន់នៅផ្ទះដែលមានកូនប្រុសចំនួនពីរនាក់ឈ្មោះ ម៉ី សោទី និង ឈ្មោះ ម៉ី សោទ្រី នៅផ្ទះជាមួយ។ ពេលនោះដោយសារតែរវល់តែ
លក់ ឥវ៉ាន់(បន្លែ)ឈ្មោះ វង សុខណា ពុំបានចាប់អារម្មណ៍មើលកូន ស្រាប់តែកុមារាទាំងពីរនាក់បងប្អូន នាំគ្នាចុះទៅលេងទឹកទន្លេនៅក្រោយផ្ទះចម្ងាយប្រហែល៥០ម៉ែត្រលង់ស្លាប់ទាំងពីរនាក់តែម្ដង។

អត្ថបទដែលជាប់ទាក់ទង
Open

Close