បាត់ដំបង៖ ប្រជាពលរដ្ឋសំណូមពរដល់លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង ជួយបង្ក្រាបក្រុមចោរ បន្លំខ្លួនធ្វើជាអ្នកដើររើសអេតចាយ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ រៀងរាល់រាត្រី ក្នុងទឹកដីក្រុងបាត់ដំបង។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅក្នុងក្រុងបាត់ដំបង បានអោយដឹងថាក្រុមចោរលួចគាស់កំពុងមានការកើនឡើងជាពិសេស សង្កាត់ទួលតាឯក សង្កាត់រតនៈ និង សង្កាត់ស្វាយប៉ោ ពួកគេបានធ្វើសកម្មភាពលួច ឆក់ហាក់មិនខ្លាចសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ដែលប្រជាពលរដ្ឋមួយចំនួនហៅថា(ខ្លាចាស់ជាយដែន) ទើបតែមកកាន់ដំណែងជាអធិការក្រុងបាត់ដំបងថ្មីៗនេះតែម្តង។
ជាក់ស្តែងកាលពីវេលាម៉ោង១២និង១៣នាទីយប់ ថ្ងៃទី៩ ឈានចូល ថ្ងែទី១០ ខែមករា ឆ្នាំ២០២២ ពួកគេបានលួចដោះយកកង្ហារ កៅជ័រ ផើងផ្កា នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅបរិវេនបូរីថ្មី(អតីត ពន្ធនាគារ)ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាចុងក្រោយពលរដ្ឋបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង ដ៍ឆ្នើម មេត្តាជួយចាត់វិធានការឬបោសសំអាតក្រុមចោរដែលមានភិនភាគដូចរូបភាពក្នុងកាមេរ៉ា សុវត្ថិភាពនេះដោយក្តីអនុគ្រោះ៕
ដោយ ៖ សុខ កុសល