ភ្នំពេញ៖ អនុវត្តការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាយប់ ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២ លេាក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកំសាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋាន អោយអនុវត្តតាមសេចក្ដីណែនាំ លេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមេក្រុង នៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។