ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៣ ចុះមកពិនិត្យមេីលការរៀបចំផ្ទុក ជ័រកៅស៊ូបង្កកចូលនាវានៅចុងខាងជេីងផែថ្មភ្នំពេញ ដេីម្បីនាំចេញទៅកាន់ប្រទេសសឹង្ហបុរី បានឃេីញសកម្មភាពក្រុមវិស្វករ ដែលកំពុងតែនាំគ្នាមមាញឹក តភ្ជាប់ស្ពានជ្រោយចង្វាឡេីងវិញ ក្រោយពីត្រូវបានកាត់ផ្តាច់ដោយសារតែសង្រ្គាមឆ្នាំ៧០ មានឱកាសបន្តិចដោយសារតែទេីបនិងទិញរថយន្តBMW525 ថ្មីដំបូងគេពីម្តុំខាងជេីងអាងទឹកអូឡាំពិក កាលណោះអាយុទេីបតែ៣៩ឆ្នំារាងដូចជាសង្ហារបន្តិចដែ មានជញ្ជៀន នាឡិកាដៃ និងខ្សែក ហេីយទេីបតែចេះពាក់ស្បែកជើងឃ្លប់ដំបូងផង ដូចជានៅរាងភ្លេីតភ្លេីនចង់សំញ៉ែងគេឯងផង ក៏រកគេថតមួយប៉ុស្តិ៍រក្សាទុករហូតមកដល់ពេលនេះ២៩ឆ្នាំហេីយ មេីលឃេីញរូបនេះម្តងៗដូចជាខ្មាស់គេបន្តិចដែ តែជាបន្តបន្ទាប់ខ្ញុំបានលះបង់អស់ហេីយខ្សែក ជញ្ជៀន នាឡិកាដៃ នៅសល់តែឡានបេីមិនជិះទៅណាមកណាមិនរួចទេ ។
យប់មិញ ម៉ោង៦ ថ្ងៃទី ៩ មករា ២០២២ ទៅចូលរួមក្នុងពិធីមង្គលការ របស់កូន លោក ហេង វណ្ណដា នៅសណ្ឋាគារសូហ្វីតែល គេឃេីញខ្ញុំមានសម្លៀកបំពាក់មិនសមរម្យ ជិះរថយន្តពីកឹប គេសួរខ្ញុំថា ទេីបតែមកពីចំការឬ ដោយសារតែភាគច្រេីនគេស្លៀកពាក់អាវធំ ជិះរថយន្តសុតតែទំនេីបៗមកចូលរួម រថយន្តខ្ញុំ សន្តិសុខដេញអោយទៅចតឆ្ងាយពីគេ សូមកូនចៅត្រូវចងចាំទុកក្នុងអារម្មណ៍ជានិច្ចថា គ្រឿងសម្ភារៈក្រៅខ្លួនទាំងអស់និងខ្លួនមិនមែនជារបស់យេីងទេ កិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ទេីបវាជារបស់យេីងពិតប្រាកដ ណាកូនចៅ ។