ភាពអសន្តិសុខ បន្តកើតមានក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ​ ៖​ ភាពអសន្តិសុខ បង្កឡើងដោយអំពើ លួច ឆក់ ប្លន់ និងករណី ឃាតកម្ម បន្តកើតមាន ក្នុងភូមិសាស្ត្ររាជាធានីភ្នំពេញ ជាពិសេស ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ តែម្តង ស្របពេលបទល្មើសខ្លះ សមត្ថកិច្ច បង្ក្រាបបាន តែបទល្មើសខ្លះទៀត ស្ងាត់ដូចចោរលួចសេះ។

ជាក់ស្តែង បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ស្លាប់ភ្លាមៗ ហើយ អំពើ ឃាតកម្មនេះ គេសង្ស័យថា ជារឿងគំនំុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣ និង៣០នាទីយប់​ថ្ងៃទី៩​ ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុចសណ្ឋាគារ ស៊ីធីខមហ្វត ក្នុងភូមិចម្ការឱឡឹក២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ Zhao song ភេទប្រុស អាយុ៤២ ឆ្នាំ ជាជនជាតិចិន។ ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUON J THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។ ជនរងគ្រោះបើកបររថយន្ដម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-8261 ។

ប្រភពឱ្យដឹងថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះបានបើករថយន្តមកពីហូបបាយមកសណ្ធាគារវិញ ពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វារឱ្យរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វារគាំងមិនអាចបើកបាន។ បន្តិចក្រោយមកក៏មានជនសង្យ័យបានដើរមកជិតជនរងគ្រោះហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់ទៅលើជនរងគ្រោះបណ្ដាយឱ្យស្លាប់នៅនឹងកន្លែងកើតហេតុដោយត្រូវចំពោះចំនួន៥គ្រាប់ និងចំដៃខាងឆ្វេងចំនួន៣គ្រាប់ ។

ក្រោយពីធ្វើសកម្មភាពរួចជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់ស្រមោលទៅ។

បច្ចុប្បន្ន សពជនរងគ្រោះសមត្ថកិច្ច បានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ ៕

ក្រុមជនល្មើស នៅតែបន្តបង្កភាពអសន្តិសុខ លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ជាបន្តបន្ទាប់ ខណៈបទល្មើសខ្លះ ត្រូវសមត្ថកិច្ច បង្ក្រាប តែបទល្មើសខ្លះទៀត ហាក់ស្ងាត់សូន្យឈឹង ធ្វើគោលនយោបាយ ភូមិ-សង្កាត់ ទាំង៧ចំណុច ដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់អនុវត្តអោយមានប្រសិទ្ធភាព នៅឡើយ។

ពលរដ្ឋថា បទល្មើស លួច ឆក់ ប្លន់ និង ករណី ឃាតកម្ម បន្តកើតមាន ញឹកញាប់បែបនេះ តើ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ បានគិតគូពីបញ្ហាខាងលើនេះដែរទេ?

ពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តា ដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើសយក មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅបានសុខ ក្រោមម្លប់សន្តិភាពផង។

អត្ថបទដែលជាប់ទាក់ទង
Open

Close