ផ្ទុះគ្រាប់មីនតោន ស្លាប់ អ្នកជំនាញដោះមីន ៣នាក់ និងរបួសធ្ងន់ម្នាក់​

ខេត្តព្រះវិហារ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក បានបញ្ជាក់ថា នៅថ្ងៃទី១០​ ខែមករា​ ឆ្នាំ​២០២២​ នៅម៉ោងប្រមាណ១១ និង៣០នាទីព្រឹក​ មានករណីផ្ទុះគ្រាប់មីនតោន ស្លាប់អ្នកជំនាញដោះមីន ចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់​របស់អង្គការដោះមីនកម្ពុជា​ (Cambodian Self Help Demining)។

អង្គការ CSHD ​ដែលគេស្គាល់ថា ​ជាអង្គការ អាគីរ៉ា​ ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះ កេីតឡេីងនៅភូមិសែនតេជៈ​ ឃុំមរកត​ ​ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។​ ជាភាពចៃដន្យបំផុតដែរ នៅមុនគ្រោះថ្នាក់ស្លាប់អ្នកដោះមីននេះកេីតឡេីងតែប្រមាណ ២០នាទីប៉ុណ្ណោះ​ នៅភូមិនេះ​ ក៏មានករណីផ្ទុះគ្រាប់ ដុតសំអាតដីដាំដំឡូង ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ​ឯកឧត្តម ហេង រតនាសូមចូលរួមមរណ:ទុក្ខជាមួយគ្រួសារសព​ និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីខានឡេីយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close