ខេត្តតាកែវ ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ ឯកឧត្តម ជីវ ចាន់ដារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃ ព្រហស្បតិ៍៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី កម្លាំងចល័តល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ប្រទះឃើញមុខសញ្ញាគួរឲ្យសង្ស័យម្នាក់ឈ្មោះ ជា ចាន់ពណ៍ រួចក៏បានឃាត់ធ្វើការសាកសួរ និងឆែកឆេរឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យសារធាតុញៀន១កញ្ចប់។
ក្រោយពីធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាបឈ្មោះ ជា ចាន់ពណ៍ បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀនពីឈ្មោះ ហៀក ប៉ូលីន រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ -ទូរស័ព្ទ០១គ្រឿង ម៉ាកអុបប៉ូ ម៉ូតូ០១គ្រឿង ម៉ាក់ប៊ិច ពណ៍ក្រហម ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1V-1354 បន្ទាប់មកលោកនាយប៉ុស្តិ៍តាំងយ៉ាបបានរាយការណ៍ជូនលោកអធិការនគរបាលស្រុក និងបញ្ជូនជនសង្ស័យឈ្មោះ ជា ចាន់ពណ៍ មកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីចាត់ការបន្ត ។
ប្រភព អោយដឹងថា នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៦និង២៥នាទី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប និងបានសុំគោលការណ៍ពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះស្រាវជ្រាវបង្ក្រាបបានករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវខ្នងព្រែក ស្ថិតក្នុងភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងឃាត់ខ្លួនបានមុខសញ្ញាចំនួន២នាក់បន្ថែមទៀត៖
ទី១ ឈ្មោះ ហៀក ប៉ូលីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស (មុខសញ្ញាជួញដូរសកម្ម)។
ទី២ ឈ្មោះ គិន មករា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស និងបានឆែកឆេរនៅផ្ទះឈ្មោះ ហៀក ប៉ូលីន ស្ថិតនៅភូមិកែវចំរើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស។
ដោយដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន១៧កញ្ចប់ (ធំ២កញ្ចប់)។
ទូរស័ព្ទ០២គ្រឿង ( IPhone ១គ្រឿង Opppo១ គ្រឿង) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១។
បច្ចុប្បន្ន បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការបន្ត។