អសន្តិសុខមែនៗ ខណ្ឌពោធិ៍សែនជ័យ! មួយព្រឹក ចោរឆក់ ៣ករណី!

ភ្នំពេញ៖  ជនរងគ្រោះ៣នាក់ដែលត្រូវជនសង្ស័យឆក់កាបូបបានសម្រេច៣ ទីតាំងផ្សេងគ្នា ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ហេតុការណ៍ ឆក់កាបូប បានសម្រេច៣លើក ក្នុងថ្ងៃតែមួយកើតហេតុកាលពីវេលាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដែលជនរងគ្រោះទី១ ឆក់នៅទីតាំងម្តុំផ្សារទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញជនរងគ្រោះទី២ ឆក់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះទី៣ ឆក់នៅតាមបណ្ដោយផ្លូវវេងស្រេងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ មានឈ្មោះ ហ៊ិន ថារី អាយុ៣២ ឆ្នាំស្នាក់នៅម្ដុំផ្សារទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យមុនពេលកើតហេតុជនរងគ្រោះបានទៅផ្សារដើម្បីទិញម្ហូបស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបបានសម្រេចក្នុងនោះមានលុយចំនួនជិត ២០ ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបានសម្រេចតែម្តង។

ជនរងគ្រោះទី២ឈ្មោះ ម៉េង ហុងសេង អាយុ៤២ឆ្នាំមុខរបរលក់ដូរ មុនកើតជនរងគ្រោះបានឌុបកូនទៅសាលានឹងឆ្លៀតទៅទិញឥវ៉ាន់នៅផ្សារផងស្រាប់តែលេចមុខជនសង្ស័យម្នាក់ដូចគ្នាបានធ្វើសកម្មភាពឆក់កាបូបបានសម្រេចក្នុងនោះមានលុយ១លានរៀលនិងទូរស័ព្ទអត្តសញ្ញាណប័ណ្ណឯកសារផ្សេងៗផងដែរ។

ចំណែកស្រ្តីជនរងគ្រោះទី៣ មានឈ្មោះ គុន សភ័ណ្ឌណារី អាយុ៣៨ឆ្នាំ ទីតាំងកន្លែងកើតហេតុគឺស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យឆក់បានសម្រេចមានទូរស័ព្ទចំនួន៤ គ្រឿង គ្រឿងអលង្ការ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតផងដែរសរុបជាទឹកប្រាក់ជាង១ពាន់ដុល្លារ។

តាមប្រភពពីជនរងគ្រោះក៏ដូចជាប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងទឹកដីមូលដ្ឋានខណ្ឌពោធិ៍សែនជ័យរៀងអសន្តិសុខណាស់ គឺតែងតែមានបទល្មើសកើតឡើងជាហូរហែរមិនថាយប់ថ្ងៃ តែបើការបង្រ្កាបវិញហាក់បីដូចជាស្ងាត់ឈឹង ដូច្នេះហើយការសំណូមពររបស់ប្រជាពលរដ្ឋសូមកងម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សូមមេត្តាជួយពង្រឹង និងទប់ទប់ស្កាត់បទល្មើសដែលកើតមានជាហូហែរនេះផង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី១ និងចោមចៅទី២ ដើម្បីស្វែងរកបាទជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

ក្រុមជនល្មើស នៅតែបន្តបង្កភាពអសន្តិសុខ លួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ជាបន្តបន្ទាប់ ខណៈបទល្មើសខ្លះ ត្រូវសមត្ថកិច្ច បង្ក្រាប តែបទល្មើសខ្លះទៀត ហាក់ស្ងាត់សូន្យឈឹង ធ្វើគោលនយោបាយ ភូមិ-សង្កាត់ ទាំង៧ចំណុច ដាក់ចេញដោយ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់អនុវត្តអោយមានប្រសិទ្ធភាព នៅឡើយ។

ពលរដ្ឋថា បទល្មើស លួច ឆក់ ប្លន់ បន្តកើតមាន ញឹកញាប់បែបនេះ តើ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ បានគិតគូពីបញ្ហាខាងលើនេះដែរទេ?

ពលរដ្ឋ សំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តា ដាក់កម្លាំងជំនាញបន្ថែម ជួយចាប់ជនល្មើសយក មកផ្តន្ទាទោស អោយពលរដ្ឋ អាចរស់នៅបានសុខ ក្រោមម្លប់សន្តិភាពផង។

អត្ថបទដែលជាប់ទាក់ទង
Open

Close