ប្រុសស្អាត អភ័ព្វ ម្នាក់ ជាប់ខ្នោះ ខណៈ៥នាក់ទៀត មានភ័ព្វសំណាង រត់រួច

ខេត្តកណ្តាល៖ សមត្ថកិច្ច អោយដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោម៦នាក់ ត្រូវឃាត់ខ្លួន ករណី​ ប៉ុនប៉ង​លួច​ (ទាក់​សត្វ​ឆ្កែ​)កាលពី​ថ្ងៃទី​ ៧ ខែ​ មករា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​៣ និង ០០នាទី​ចំណុចភូមិ​ សៀមរាប​​ ឃុំ​ សៀមរាប​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។ 

ជនសង្ស័យ​ គេចខ្លួន​៥នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​។

១. ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ​ ទីន​ លី​​ ភេទ​ ប្រុស​ អាយុ​ ២៧​ ឆ្នាំ​ មានទីលំនៅ​សំណង់​អាណាធិបតេយ្យ​ សង្កាត់​ផ្សារ​តូច​ ខណ្ឌ​ ឬស្សីកែវ​ រាជធានី​ភ្នំពេញ​ មុខរបរ​ មិន​ពិត​ប្រាកដ​។

វត្ថុតាងចាប់យក៖ ម៉ូតូ​ម៉ាក​Honda​ WAVE ពណ៌​ ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1AQ- 1791។

ខ្សែអង្រឹង​ចង​ជាប់ជាមួយ​ខ្សែ​ប្រាងកង់​ ប្រវែង​ ២០០សង់ទីម៉ែត្រ​ចំនួន​ ០៤​ ខ្សែ​

-ខ្សែ​ប្រាងកង់​ចំនួន​ ០២​ ខ្សែ​

-ដែកផ្នាំង​អំពៅ​០១​ កំណាត់​ប្រវែង​ ៣៥​សង់ទីម៉ែត្រ​

-ញញួរ​ដងដែក​ផ្លែដែក​ប្រវែង​ ២៥សង់ទីម៉ែត្រ​

-កាបូប​ស្ពាយ​ពីក្រោយ​ពណ៌​ត្នោត​ ចំនួន​ ០១

ប្រភពថានៅថ្ងៃទី​៧​ ខែ​ មករា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​ ០១​:០០នាទី​ ជនសង្ស័យ​និង​ បក្សពួក​បាន​ជិះ​ម៉ូតូ​ចំនួន០៤​ គ្រឿង​​ មានគ្នា​០៦នាក់ទៀត​បាន​ជិះ​ចេញ​ពី​ម្តុំ​ផ្សារ​តូច​ ខណ្ឌ​ ឬស្សីកែវ​ រាជធានី​ភ្នំពេញ​ តាមផ្លូវ​ចំការ​ដូង​ឆ្ពោះ​មកវង្វង់​មូល​គួរស្រូវ​ ហើយ​ជិះ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ផល្លី​ ភេទ​ ប្រុស​ ,ឈ្មោះ​ ឆៃ,​ឈ្មោះ​ ដាំ​ និង​ ឈ្មោះ​ សី​ បាន​ជិះ​ម៉ូតូ​ពី​គ្រឿង​ម៉ាក​ Honda​WAVE ចេញ​មកមុន​ ដោយ​ឡែក​ជនសង្ស័យ​ ទីន​ លី​ និង​ ជនសង្ស័យ​ឈ្មោះ​ គ្រឿន​ ជិះ​ម៉ូតូ​ពីរគ្រឿង​យក​សម្ភារៈទាក់សត្វឆ្កែ​មកតាម​ក្រោយ​ ពេល​ជនសង្ស័យ​ឈ្មោះ​ ទីន​ លី​ ជិះ​មកដល់​ចំនុច​កើត​ហេតុបាន​ជួប​ជាមួយ​ កម្លាំង​ប្រជាការពារ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀមរាប​កំពុង​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​បាន​ឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ក៏​ហៅដើម្បី​សួរ​នាំ​ ឃើញ​ដូចនោះ​ជនសង្ស័យ​បាន​ព្យាយាម​ជិះម៉ូតូ​រត់​គេច​តែត្រូវ​កម្លាំង​ប្រជាការពារ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀមរាប​ដេញតាមពីក្រោយ​​ទើប​ជនសង្ស័យ​ផ្តួល​ម៉ូតូ​រត់គេចហើយត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​សៀមរាប​ចាប់ឃាត់​ខ្លួន​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដើម្បី​កសាង​សំណុំរឿងតាម​នីតិវិធី​ច្បាប់​។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close