ខេត្តរតនគិរី៖ សមត្ថកិច្ច អោយដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ២៥ នាទីយប់ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានករណីគ្រោះអគ្គីភ័យភ្លើងឆេះផ្ទះចំនួន១ខ្នង ផ្ទះទំហំ ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តា តែពុំមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិអ្វីឡើយ ព្រោះម្ចាស់ទុកផ្ទះចោលស្នាក់នៅអចិន្ត្រៃយ៍ផ្ទះចំការ ។
ជនរងគ្រោះឈ្មោះ ឃិន សុភា ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
មូលហេតុជនបង្ករឈ្មោះ ប៊ុន ឡេង ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) ដោយខឹងហ្នឹងឪពុកមិនស្ដីដណ្តឹងប្រពន្ធឲ្យខ្លួន ក៍ដុតផ្ទះបណ្ដាលអោយឆេះខូចខាតទាំងស្រុង។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងច្រេស បានសហការណ៍ជាមួយកម្លាំងជំនាញពន្លត់អគ្គីភ័យ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានចុះដល់កន្លែងកើតហេតុដើម្បីជួយសង្រ្កោះពន្លត់អគ្គីភ័យ និងបានប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើរនិង៩០០០លីត្រ តែសង្គ្រោះមិនបាន ។