លោក ឌី រ័ត្នខេមរុណ នាំយកសំភារៈអង្ករ ១តោន និងប្រភេទថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ) របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ផ្តល់ជូនចៅសង្កាត់ និង ប្រជាការពារ!
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកសំភារៈអង្ករ ១តោន និងប្រភេទថ្នាំ LIANHUA QINGWEN JIAONANG (ថ្នាំផ្តាសាយ) របស់ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ផ្តល់ជូនចៅសង្កាត់ និង ប្រជាការពារ សង្កាត់បឹងទំពន់ទី១ ចំនួន ៣៨នាក់ ។
នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ជូនចំពោះ លោកជំទាវ អ៊ួន សុវណ្ណរិន្ទ ដែរបានមើលឃើញពីការខិតខំប្រឹងប្រែងរបស់កម្លាំង នាពេលកន្លង រួចលោកបានធ្វើការ កោតសរសើរ ដល់ប្រជាការពារ សង្កាត់បឹងទំពន់ទី១ ដែលបានខិតខំបំពេញការងារ ក៍ដូចជាការចូលរួមប្រចាំការ និង ចុះល្បាតតាមមូលដ្ឋានកន្លងមកបានយ៉ាងសកម្ម ។
ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបន្តទៀតថា នេះជាលើកទី ២ ដែរលោកជំទាវ អ៊ួន សុវណ្ណរិន្ទ បានផ្តល់នូវថ្នាំប្រភេទ LIANHUA QINGWEN JIAONANG (ជាប្រភេទ ថ្នាំផ្តាសាយ) ដើម្បីអោយបងប្អូន ប្រជាការពារ សង្កាត់បឹងទំពន់ទី១ និង កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដើម្បី ទុកប្រើប្រាស់ ការពារសុខភាព បំបាត់ជំងឺផ្តាសាយ ក្អក ឬ ក្រដាស ក្តៅខ្លួន ឈឺក្បាល ឈឺបំពង់ក ក្នុងពេលចុះបំពេញការងារ ។
លោក ឌី រ័ត្នខេមរុណ អភិបាលរង បន្ថែមទៀតថា ដោយមានការខិតខំប្រឹងប្រែង របស់បងប្អូន ប្រជាការពារ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ រហូតមកដល់ពេលនេះ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់បឹងទំពន់ទី១ យើង បានយល់ដឹងកាន់តែច្បាស់នូវវិធានការ ៣ការពារ និង ៣កុំ តាមរយៈការចុះផ្សព្វផ្សាយ របស់មនមន្ត្រីសង្កាត់យើង ។ ដូច្នេះ សូមក្រុមការងារសង្កាត់ ទាំងអស់បន្តចូលរួមផ្សព្វផ្សាយតាមមូលដ្ឋាន អោយបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់ រាជរដ្ឋាភិបាល អោយបានល្អប្រសើរ ។
ក្នុងអំណោយនោះដែរ លោកជំទាវ អ៊ួន សុវណ្ណារិន្ទ បានឧបត្ថម្ភ អង្ករ ១តោន និង ថ្នាំប្រភេទ LIANHUAQINGWEN JIAONANG (ថ្នាំផ្តាសាយ) ចំនួន ១៥២ ប្រអប់ ក្នុង ១ម្នាក់ទទួលបាន ៤ប្រអប់ផងដែរ ។