សមត្ថកិច្ច រកឃើញទីតាំង លក់ម៉ូតូ គ្មានពន្ធនាំចូល ១០កន្លែង ក្នុងក្រុងស្ទឹងត្រែង!

ស្ទឹងត្រែង ៖ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង នៃស្នងការដ្ឋាននគរបាលខេត្ត ដោយមានការដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ជា សុភ័ក្ត្រ បានធ្វើការចុះត្រួតពិនិត្យទីតាំងបើកអាជីវកម្មលក់ម៉ូតូចំនួន ១១កន្លែង ស្ថិតនៅក្នុងសាស្រ្តក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

ក្នុងនោះ បានរកឃើញទីតាំង ដាក់លក់ម៉ូតូ គ្មានពន្ធនាំចូលចំនួន ១០កន្លែង បានធ្វើការដកហូតម៉ូតូដែលគ្មានពន្ធនាំចូលចំនួន ៥០គ្រឿង ។

បច្ចុប្បន្ន វត្ថុតាង សមត្ថកិច្ច បានយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close