សាកលវិទ្យាធិការ ៤រូប ត្រូវបាន ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»
ភ្នំពេញ៖ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ចំនួន៤រូប ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»។
នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន យើង ទទួលបាន កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
សាកលវិទ្យាធិការទាំង៤រូប ដែលត្រូវបានផ្ដល់គោរមងារជា «ឧកញ៉ា» នោះរួមមាន៖
ទី១៖ លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យអាស៉ីអឺរ៉ុប
ទី២៖ លោក តែ ឡូរិន សាកលវិទ្យាធិការ សាកលវិទ្យាល័យវេស្ទើន
ទី៣៖ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ
ទី៤៖ លោក ហេង វ៉ាន់ដា សាកលវិទ្យាធិការ សាកលវិទ្យាល័យវ៉ាន់ដា គណនេយ្យ។