រកឃើញអត់? ជនល្មើសដែល កាប់រាន និងហ៊ុមព័ទ្ធ ង្គោលរបងឈើ និងថ្ម បន្លារលួស និងរោងដែកប្រកស័ង្គសី យកដី…?

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ២០២២ នេះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសហការជាមួយ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី បានចុះបង្ក្រាបបទល្មើសដីព្រៃ ដែលជនល្មើសបានកាប់រាន និងហ៊ុមព័ទ្ធដោយខុសច្បាប់ ស្ថិតនៅចំណុចនិយាមកាលេខ 739324-1364633 ក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ដោយក្រុមការងារ បានរុះរើបង្គោលរបងឈើ និងថ្ម បន្លាលួស និងរោងដែកប្រកស័ង្គសី ដែលជនល្មើសបានបោះ ដើម្បីយករក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមលិខិតលេខ៣៨ សជណ.កធ ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ និងតាមការបញ្ជារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះពិនិត្យនាពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close