ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងកោះកុង ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋ
កោះកុង៖ នៅព្រឹកថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង និងជាប្រធាក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាក់សាំងកូវីដ-១៩ របស់តំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញដឹកនាំដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពរដ្ឋ ក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្រុមគ្រូពេទ្យ តំបន់ប្រតិបត្តិការសឹករងកោះកុង ទទួលខុសត្រូវ ដឹកនាំដោយឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យ តំបន់ប្រតិបត្តិការសឹករងកោះកុង ផ្ទាល់។
ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះខិតខំប្រឹងប្រែងរបស់គ្រូពេទ្យតំបន់ប្រតិបត្តិការសឹករង ក៏ដូចជារដ្ឋអំណាចមូលដ្ឋានដែលបានយកចិត្តទុកដាក់សហការអនុវត្តភារកិច្ច បើទោះបីត្រូវជួបបញ្ហាប្រឈមខ្លះៗ ក៏ដោយ ក៏នៅតែពុះពារជំនះរាល់ការលំបាកបានសម្រេចបាននូវរាល់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា នៅភូមិជីផាត មានប្រជាពលរដ្ឋ ដែលបានចាក់លើកទី១ និងលើកទី២ កន្លងមកមានចំនួន ១,១០៣នាក់៕