ហ្វេសប៊ុក ឈ្មោះ ឡាន់ សុមនោ ៖ ខ្ញុំព្រះករុណា នៅតែសង្ស័យ ចំពោះការរៀបំនេះគឺជាគម្រោងផែនការ ដែលមាន សេនារីយោ បង្កប់ដោយ អត្ថន័យអំពើពុករលួយទេដឹង?
ខេត្តកំពង់ធំ៖ គណនី ហ្វេសប៊ុក ឈ្មោះ ឡាន់ សុមនោ បានសរសេរបង្ហោះ នៅថ្ងៃទី៤ មករា ២០២២ នូវខ្លឹមសារទាំងស្រុងដូចខាងក្រោមថា៖
ថ្ងៃទី២៩ ធ្វើលិខិតបង្ខំ ព្រះអនុគអោយផ្តិតមេដៃ
ថ្ងៃទី៣០ ធ្វើលិខិតចាត់តាំងអនុគណស្តីទីថ្មី
ថ្ងៃទី៣១ ធ្វើពិធីប្រកាសចាត់តាំងអនុគណស្តីទីថ្មី
វិភាគមើលថា តើព្រះមេគុណកន្លងមក លោកមិនដែលនិងកម្រធ្វើការងារលឿនរបៀបនេះណាស់។
តើមានអ្វីជាគំនាប តើមានអ្វីគាប់សង្កត់ព្រះមេគណដែរទេដឹង? បានឃើញទស្សនមហាជនខ្លះថា ជាការរៀបំទុក ទាំងលិខិតលាលែង លិខិតតែងតាំង និងមនុស្សមកទទួលតំណែងអនុគណស្តីទី ។ សង្គមសម័យនេះទៅហើយ គួរធ្វើការក្នុងតម្លាភាព សច្ច កតញ្ញូ យុត្តិធម៌ ។
ខ្ញុំព្រះករុណា នៅតែសង្ស័យ ចំពោះការរៀបំនេះគឺជាគម្រោងផែនការ ដែលមាន សេនារីយោ បង្កប់ដោយ អត្ថន័យអំពើពុករលួយទេដឹង (ចម្ងល់)
កំពង់ស្វាយ អើយគេ ខោនដោន ឯងខោនដក ខោនដាក់ គេឆ្លងឆ្នាំ ឯងឆ្លងលិខិត។
ជុំវិញករណីខាងលើ គណនី ហ្វេសប៊ុក ឈ្មោះ Samrith Vin បានសរសេរបង្ហោះ កាលពីថ្ងៃទី៣០ ធ្នូ ២០២១ ដែលមានខ្លឹមសារទាំងស្រុងថា៖
ថ្ងៃនេះ មានរឿងអយុត្តិធម៌ មួយកើតឡើងចំពោះព្រះអនុគណស្រុកកំពង់ស្វាយ លោកគ្រូ សំរិត ណាំង នៅថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ 2021វេលាម៉ោង 18:00 យប់ មេគុណខេត្តកំពង់ធំ នឹងប្រធានធម្មការខេត្តបាននិមន្តអនុគណស្រុកកំពង់ស្វាយ ទៅផ្តិតមេដៃលាលែងពីតំណែងអនុគណដោយពុំមានរឿងអ្វីច្បាស់លាស់ ក្នុងនាមខ្ញុំជាកូន សូមឲ្យរកយុត្តិធម៌ជូនលោកគ្រូអនុគណស្រុកកំពង់ស្វាយផង ពីព្រោះលោកសង្ឃមួយអង្គដែលមានកេរ្តិ៍ឈ្មោះនៅក្នុងខេត្តកំពង់ធំដែរ តែរងភាពអយុត្តិធម៌ ចំពោះព្រះអង្គរទៅវិញ។
សូមជម្រាបថា ខ្លឹមសារ ខាងលើ ដកស្រងទាំងស្រុងពី គណនី ហ្វេសប៊ុក ឈ្មោះ ឡាន់ សុមនោ និងSamrith Vin ដោយពុំបានបញ្ចេញបញ្ចូលទេ។ ប្រសិនបើ មានការពន្យល់បកស្រាយលម្អិតបន្ថែម ពីស្ថាបន ឬ សាម៉ីភាគីពាក់ព័ន្ធជុំវិញការលើកឡើងខាងលើ អង្គភាពយើង នឹងជាបន្តបន្ទាប់ទៀត ដើម្បីអោយមហាជន បានជ្រាបកាន់តែច្បាស់៕