ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានស្នើសុំដល់អជ្ញាធរក្រុងស្រុកទាំង១០ របស់ខេត្តកំពង់ចាមត្រូវចាត់វិធានការចំពោះការដាក់តាំងលក់ និងការ សាងសង់បំពានលើដីចំណីរផ្លូវដែលវាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្ករ ការកកស្ទះចរាចរ និងបង្ករគ្រោះថ្នាក់ផ្សេងៗដោយយៈថាហេតុ និងត្រូវចាត់វិធានការតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ការស្នើសុំខាងលើនេះគឺ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តកំពង់ចាម រួមទាំងលោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណៈការ និងជញ្ចូនខេត្ត និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានអញ្ជើញចូលរួមប្រជុំបូក សរុបលទ្ធផលការ ងារប្រចាំឆ្នាំ២០២១និងលេីកទិសដៅភារកិច្ច សម្រាប់ឆ្នាំ២០២២នៅសាលប្រជុំមន្ទីរសាធា រណៈការខេត្តកំពង់ចាមនារសៀលថ្ងៃទី០៣ខែមករាឆ្នាំ២០២២។
បន្ទាប់ពីលោក សុខ លឹមហ៊ាងបានអាននូវរបាយការណ៍រួចមកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍បញ្ជាក់ទៀតថាចំពោះ ប្រជាពលរដ្ឋ ណាដែលសាងសង់បំពានលើដីចំណីរផ្លូវដោយគ្មានការព្រមព្រៀង ជាមួយអជ្ញាធរនោះទេ គឺខាងសុរិយោដីកុំចេញផ្លង់រឹងឲ្យ ហើយចំពោះរឿងនេះមន្ទីរសាធារណៈការ មន្ទីរសុរិយោដី និងមន្ទីរអភិវឌ្ឍន៍ជនបទសហការគ្នាក្នុងការអនុវត្ត និងដឹកនាំដោយឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្តទទួលបន្ទុកលើកិច្ចការនេះ។ ទន្ទឹមនេះដែរឯកឧត្តមអភិបាលខេត្តកំពង់ចាម មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ហើយចំពោះផ្លូវថ្នល់ ផ្លូវបេតុង ល្អ ស្អាត គឺបានចូលរួមលើកកម្ពស់មុខមាត់ខេត្តរបស់ខ្លួនស្អាត
ការប្រើប្រាស់ផ្លូវបានងាយស្រួលក្នុងការធ្វើដំណើរ និងដឹកទំនិញ កសិលផល និងបង្ករភាព ងាយស្រួលទៅរកសេវាសុខាភិបាលផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ កម្រិតជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំអស់គ្នាគោរពច្បាប់ ចរាចរណ៍ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងក៏មិនចង់ឃើញសមាជិកគ្រួសារណាមួយ បាត់បង់ជីវិតនោះទេ៕
ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម AKP