ពលរដ្ឋ សំណូមពរ យ៉ាងទទូចហើយ អាជ្ញាធរ និង មន្ត្រីជំនាញ…..!

ខេត្តកណ្តាល៖ ពលរដ្ឋធ្វើដំណើរ នៅតាមបណ្តោយ ផ្លូវជាតិលេខ២ បានស្នើអោយអាជ្ញាធរក្រុង ចុះពិនិត្យជាបន្ទាន់ ព្រោះមានការបាក់គំរបលូ នៅត្រង់ចំណុចស្តុបក្រពើហា ភូមិក្រពើហា សង្កាត់ក្រពើហា បណ្តាលអោយ មាត់លូចំហរ អាចបង្កអោយមានគ្រោះថ្នាក់ ចំពោះបងប្អូនអ្នកធ្វើដំណើរ នៅពេលយប់។

ប្រឈមបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរយ៉ាងទទូច អោយអាជ្ញាធរមូលដ្ឋាន ចាត់វិធានការ ធ្វើយ៉ាងណា ជួសជុលឡើងវិញ ជាបន្ទាន់។
ឥឡូវនេះ ពលរដ្ឋនៅជិត តំបន់គ្រោះថ្នាក់នេះ បានដាក់បារ៉ាស សំគាល់គ្រោះថ្នាក់ នៅត្រង់ចំណុចមាត់លូ ដើម្បីជាសញ្ញាអោយបងប្អូន អ្នកធ្វើដំណើរមានការប្រុងប្រយត្ន័ ជៀសវាងបង្កអោយ មានគ្រោះថ្នាក់ ដោយយថាហេតុ ណាមួយកើតឡើង។

ក្រុមមន្ត្រី ជំនាញបច្ចេកទេស សាធារណការ ខេត្តកណ្តាល បានចុះជួសជុល គំរបលូដែលចំហ នៅរសៀលថ្ងៃទី ៤មករា ២០២២នេះហើយ បន្ទាប់ពីមាន ពលរដ្ឋ ស្នើអោយអាជ្ញាធរ ជួយជួសជុលគំរបលូ ជាបន្ទាន់ ត្រង់ចំណុចស្តុបក្រពើហា ភូមិក្រពើហា សង្កាត់ក្រពើហាដើម្បី បញ្ជៀសគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរពេលយប់ ។

បងប្អូនអ្នកធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ២ សូមថ្លែងអំណរគុណយ៉ាងជ្រាល ចំពោះលោក ម៉ឹង យ៉ូឡេង ប្រធានមន្ទីរសាធារណការ ខេត្ត ដែលដែលចាត់អោយ មន្ត្រីជំនាញ ចុះមកជួសជុល សម្រួលដោះស្រាយ ជូនបងប្អូនយ៉ាងឆាប់រហ័ស និងទទួល ខុសត្រូវខ្ពស់ ដើម្បីបញ្ជៀស កុំអោយមានគ្រោះថ្នាក់ដោយប្រការណាមួយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close