ខេត្តកណ្តាល៖ សមត្ថកិច្ច ស្រុកល្វាឯម បានអោយដឹងថា មានករណី គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង អ្នកថ្មើរជើង បណ្តាលឲ្យ កុមារា ម្នាក់ ស្លាប់ កាលពីវេលាម៉ោង១៧ និង៣២នាទីថ្ងៃទី៣ខែ មករាឆ្នាំ២០២២ នៅចំណុចកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិព្រែករៃ ឃុំ ព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភព អោយដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUDIA ពណ៏ស ពាក់ស្លាកលេខកណ្តាល 3A -1296 ប្រភេទទេសចរណ៍ រថយន្ត បើកបរ ក្នុងទិសដៅពីជើងទៅត្បូង (ពីភូមិព្រែកឈ្មោះ ទៅភូមិព្រែករៃ) ពេលបើកមកដល់ចំណុចកើតហេតុ បានបុក កុមារា ម្នាក់ ដែលកំពុងដើរតាមបណ្តោយផ្លូវ ឈ្មោះ ឆុន សារ៉ាវាន់ ភេទ ប្រុស អាយុ២ឆ្នាំ និង៦ខែ មុខរបរក្នុងបន្ទុក មានទីលំនៅ ភូមិ ព្រែករៃ ឃុំ ព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ហើយរត់គេចខ្លួនបាត់។
សមត្ថកិច្ច បញ្ជាក់ថា កន្លែងកើតហេតុ មានការប្រែប្រួលមុនពេលសមត្ថកិច្ចទៅដល់។
មធ្យោបាយ ដែលពាក់ព័ន្ធ សមត្ថកិច្ច បានកំពុងស្រាវជ្រាវរកដើម្បីកសាងសំណុំរឿងតាមនិតីវិធី។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ថា មូលហេតុ បណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយត្ន័។