ឃាតកម្ម ទៅលើកុមារ ២នាក់ នៅក្នុងរយះពេល ២ថ្ងៃបានធ្វើអោយមន្ត្រីស៊ើបអង្កេត មានភ្ញាក់ផ្អើល និងខ្លោចផ្សា

CPU ៖ ករណីឃាតកម្មទៅលើកុមារីអាយុ ១៤ឆ្នាំម្នាក់ បន្តដោយអំពើអត្តឃាតរបស់ជនសង្ស័យ និងករណីឃាតកម្មទៅលើកុមារអាយុ ២ឆ្នាំម្នាក់ ដោយឪពុកញៀនថ្នាំបានធ្វើអោយមន្ត្រីជំនាញយើងភ្ញាក់ផ្អើយយ៉ាងខ្លាំងបន្ទាប់ពីបានឃើញកម្រិតហឹង្សាដែលត្រូវបានប្រើប្រាស់។

មន្ត្រីជំនាញមានភាពភ្ញាក់ផ្អើលពេលដែលបានឃើញស្ថានភាពកន្លែងកើតហេតុទាំងពីរ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តរតនគីរី។ “គ្មានពាក្យអ្វីដែលអាចរាបរាប់អំពីករណីទាំងពីរនេះបានទេ” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ CPU។ “វាលើសពីការយល់” ពេលដែលមន្ត្រីស៊ើបអង្កេតបានឃើញកម្រិតហឹង្សាដែលបានប្រើប្រាស់ក្នុងករណីឃាតកម្មទាំងពីរ។

ជនសង្ស័យម្នាក់បានធ្វើអត្តឃាត ហើយម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ បន្ទាប់ពីបានប៉ុនប៉ងធ្វើអត្តឃាត។ “ការបញ្ចប់ជីវិតរបស់ជនរងគ្រោះស្លូតត្រង់ទាំងពីរនៅក្នុងរយៈពេល២៤ម៉ោង ដោយអំពើឃោរឃៅបែបនេះគឺគួរអោយខ្លោចផ្សារ ខ្ញុំមានភាពសោកស្តាយចំពោះក្រុមគ្រួសារទាំងពីរ” លោក James McCabe មានប្រសាសន៍។ ករណីឃាតកម្មទាំងពីរកំពុងថិតក្នុងការស៊ើបអង្កេតរបស់អង្គភាពការពារកុមារ (CPU), នគរបាលជាតិកម្ពុជា និងក្រសួងមហាផ្ទៃ។

“នេះគឺជាការផ្តើមឆ្នាំថ្មីដ៏រន្ធត់មួយ”

អត្ថបទដែលជាប់ទាក់ទង
Open

Close