ខេត្តស្ទឹងត្រែង ៖ រថយន្តដឹកទឹកសុទ្ធបុក ពីក្រោយរថយន្តដឹកទឹកកក មនុស្សម្នាក់គៀបជាប់ ក្នុងរថយន្តរងរបួសបាក់ជើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង ៤០នាទីព្រឹកថ្ងៃទ៤ ខែមករាឆ្នាំ២០២២ ត្រង់ចំណុចជិតចំការម៉ៃសាក់ផ្លូវជាតិលេខ៩ ក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។
នគរបាលចរាចរណ៍ ជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ បានបញ្ជាក់ ឲ្យដឹងថា នៅមុនកើតហេតុរថយន្តកូរ៉េពីតោនកន្លះដឹកទឹកកកពណ៌សបានឈប់អែបលើផ្លូវជាតិ បត់ជើងតូច ស្រពេលនោះ មានរថយ កូរ៉េ មួយតោនកន្លះ ពណ៌ស ពាក់ ស្លាក់លេខ ភ្នំពេញ 2.AJ 6919 បានបុកពីក្រោយពេញទំហឹង ធ្វើឱ្យ (ព្រូ) រថយន្តដឹកទឹកសុទ្ធ គៀបជាប់ បាក់ជើងឆ្វេងរបួសធ្ងន់។ រីឯតែកុងរថយន្តដឹកទឹកសុទ្ធ បានរួចផុតពីគ្រោះថ្នាក់។
នគរបាលជំនាញចរាចរណ៍ បន្តឲ្យដឹងទៀតថា អ្នករងរបួស(ព្រូឡានដឹកទឹកសុទ្ធ) បាក់ជើងកៀបក្នុងកាប៊ីនរថយន្តត្រូវបានសមត្ថកិច្ចយករថយន្តកែច្នៃទាញយ៉ាងយូរ ទើបយកជនរងគ្រោះ ចេញបាននិង បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដើម្បីធ្វើការជួយ សង្គ្រោះ។
ជនរងគ្រោះបាក់ជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុជាង ២០ឆ្នាំ (បាក់ជើងឆ្វេង)រស់នៅក្រុងស្ទឹងត្រែង។
ចំណែករថយន្តដឹកទឹកកកមួយគ្រឿងទៀត មានគ្នាពីរនាក់
១ ឈ្មោះ ងោ ឌួន ភេទប្រុសអាយុ២៣ឆ្នាំ។
២ ឈ្មោះឌឹន ឧត្តម ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅខេត្តស្ទឹងត្រែងរួចផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចុះវាស់វែងនាំយករថយន្តទាំង ២ គ្រឿងមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីដោះស្រាយនៅពេលក្រោយ៕
ដោយ៖ អ៊ុល គឹមលាង