ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦:៥៥នាទី កម្លាំងការិយាល័យនគរបាព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងផ្ទះសំណាក់បឹងមាស ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ Huang Hsiao Hsien ភេទប្រុស ៥៤ឆ្នាំ ជនជាតិ ចិន មុខរបរ ម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ ១.៧៩ ផ្លូវលេខ ២០០៤ ច្រកឌួងងៀប២ សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
សម្ភារះចាប់យក: រថយន្ត១គ្រឿង ម៉ាក Corolla ពាក់ស្លាកលេខ ២u.០២១៥។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ទតាមនិតិវិធី៕