បែកថ្នាំញៀន យកកាំបិតផ្គាក់ អារក កូនស្រី របស់ខ្លួនស្លាប់ រួចកាប់ខ្លួនឯង!

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣០នាទីព្រឹក មានករណី ឃាតកម្មដ៏រន្ធត់មួយកើតឡើង គឺបុរសម្នាក់យកកាំបិតផ្គាក់អារក កូន ខ្លួនឯងបណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅចំណុចផ្ទះរបស់ខ្លួន នៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់ បានអោយដឹងថាក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសលស្រីវួយ អាយុ១ឆ្នាំ៤ខែ ជនជាតិខ្មែរ ត្រូវបានជនបង្កជាឪពុកបង្កើត យកកាំបិតផ្គាក់អារក ដាច់ក្បាលចេញពីដងខ្លួន បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។

ជនបង្កមានឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីធ្វើសកម្មភាពអារក ទៅលើកូនស្រីរួច ជនបង្កបានយកកាំបិត និងពូថៅកាប់មកលើខ្លួនឯងបណ្តាលអោយរបួស់ចំពីលើក្បាលធ្ងន់ធ្ងរ រួចស្រែកមិនឱ្យអ្នកណា ឬក៏សមត្ថកិច្ចចូលមកជិតខ្លួនឡើយ ។

សមត្ថកិច្ចបញ្ជាក់ផងដែរថា មូលហេតុដែលបណ្តាលអោយមានអំពើឃាតកម្មខាងលើនេះ គឺបណ្ដាលមកពីជនបង្កបែកថ្នាំញៀន។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើនីតិវិធីលួងលោម រហូតដល់វេលាម៉ោង១០ និង៣០ នាទីព្រឹក ទើបធ្វើការចាប់ខ្លួនបាន និងយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រួចចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close