ព្រលឹងចុងសក់ បើករថយន្តឡើង ភ្នំបូកគោ​ សុខៗ ស្រាប់តែឆេះហុយទ្រលោម!

ខេត្ត​កំពត​៖  យោងតាម ផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក.ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង១០នាទី មានករណី អគ្គិភ័យឆាបឆេះរថយន្ត ចំនួន១គ្រឿងតាម​បណ្តោយ​ផ្លូវជាតិលេខ៣២ ផ្លូវឡើង បូកគោ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

រថយន្តម៉ាក កាម៉ារី បាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-3745  មានទិសដៅពីក្រោមឡើងទៅលើភ្នំបូកគោ លុះដល់កន្លែងកើតហេតុ បានឆ្លងភ្លើងបណ្ដាលអោយឆេះតែម្ដង ។

ករណី នេះ រថយន្ត អគ្គីភយ័របស់ ក្រុមហ៊ុន អូតែល សុខា មកបាញ់ពន្លត់ ។

សមត្ថកិច្ច អោយដឹងថា អ្នកបើបររថយន្ដ ឈ្មោះ ចាប ផាង ភេទ​ ប្រុស អាយុ ៦៤​ ឆ្នាំ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ មិនមានរបួស និងអ្នករួមដំណើរ ម្នាក់ ឈ្មោះ ភឹម សាវុធ ភេទ​ ប្រុស អាយុ​ ៦៥​ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ខេត្តតាកែវ មិនមានរបួស ។

រថយន្តដែលឆេះ ត្រូវបាន​កម្លាំង​ជំនាញទាក់ទងឡានស្ទួច ដើម្បីស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបូគោ។

អត្ថបទដែលជាប់ទាក់ទង
Open

Close