លួច មិនរើសមុខ សូម្បីតែទ្វារផ្ទះ!

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងជនរងគ្រោះម្នាក់ឈ្មោះ លឹម ដេត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិគោគពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមួយកើតឡើងត្រង់ចំណុចក្រុមទី០៩ ភូមិគោគពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចដោះទ្វារដែក អស់ចំនួន ០២វង់ ។

ក្រោយពីទទួលពាក្យបណ្តឹង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ តឿ ខ្លឹង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពាក់ពន្ធ័ករណីអំពើលួចខាងលើ ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទ្វារដែកជនរងគ្រោះពិតប្រាកដមែន ។

វត្ថុតាងដកហូតរួមមាន ៖
រទេះចំនួន ១
ទ្វារដែកចំនួន ២វង់
តុដែក២
កៅអីជ័រចំនួន ៥
ម៉ូតូវីវ៉ាចំនួន១គ្រឿង ពណ៏ខ្មៅ សេរីឆ្នាំ១៩៩៧ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close