ខេត្តស្ទឹងត្រែ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់រវាងរថយន្ត និងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាបានបុកគ្នាបណ្ដាលឲ្យមនុស្សស្លាប់០២នាក់ របួសធ្ងន់ ១ និង របួសស្រាល១នាក់។
បើតាមរបាយការណ៍ របស់សមត្ថកិច្ច រថយន្ត២គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើ ទី១, ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌សស្លាកលេខភ្នំពេញ 3D -3597 បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគ្នាជាមួយនឹងរថយន្តម៉ាកវេអងពណ៌ខៀវពាក់ ស្លាកលេខ ព្រៃវែង 3A-0726 បើកបរក្នុងទិសដៅពីលិចទៅកើត រថយន្តទាំងពីរបានបុកគ្នាយ៉ាងពេញទំហឹង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើស្ថិតនៅចំណុចទួលឈូកលើនៅតាមបណ្ដោយផ្លូវជាតិលេខ៩ស្ថិតនៅក្នុងភូមិសំអាងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០២ខែមករាឆ្នាំ ២០២២វេលាម៉ោង៩និង១៩នាទី ។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះទី
១ ឈ្មោះឃូល ឡុងគាតូច ជាអ្នករួមដំណើរជាមួយរថយន្តម៉ាកហាន់ដាយ បានបានស្លាប់នៅនឹងកន្លែងកើតហេតុ។
២ ឈ្មោះ ភាជ ឌីណា ភេទប្រុសអាយុ២៤ ឆ្នាំជាអ្នករួមដំណើរជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
អ្នករបួសទី១ ឈ្មោះរ៉ុន រឿនជាអ្នកបើកបររថយន្តម៉ាកវេអង បានរងរបួសស្រាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
២ ឈ្មោះភាជ ចាន់រ៉ា ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយបានរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា កត្តាដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីបើកបរវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ទើបបណ្ដាលឱ្យជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
សពជនរងគ្រោះទាំង២នាក់ដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ត្រូវបានត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អ៊ុល គឹមលាង