មនុស្ស​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​ចំនួន​ ៥​នាក់​នៅ​ស្រុក​ភ្នំស្រួច​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ត​២​គ្រឿង​

​កំពង់ស្ពឺ​ ៖​ នៅ​ថ្ងៃ​សុក្រ​ ១២​រោច​ ខែ​មិគសិរ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក​ ព​.​ស​ ២៥៦៥​ ត្រូវ​និង​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​៤៥​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៨-៧៩​ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ស្តុក​គ្រួ​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​២​គ្រឿង​ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​របួសធ្ងន់​ស្រាល​ចំនួន​៥​នាក់​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​០១​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3F-9021​ សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 4A-4478​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ចុះ​រត់គេច​ខ្លួន​ក្រោយ​ពី​កើតហេតុ​)​ អ្នក​រួម​ដំណើរ​០១​នាក់​ប្រុស​ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ ។​ លុះ​មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​រថយន្ត​០១​គ្រឿង​ម៉ាក​ LEXUS​ 570​ ពណ៌​ស​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 2E-2727​បើកបរ​ដោយ​ឈ្មោះ​ កែវ​ ណា​រឹទ្ធ​ ភេទ​ប្រុស​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ទំនប់​ដាច់​ ឃុំ​អូរ​បី​ជាន់​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ អ្នក​រួម​ដំណើរ​ចំនួន​០៥​ នាក់​ ស្រី​០៣​ នាក់​ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ បណ្តាល​ឲ្យ​ឈ្មោះ​ កែវ​ ណា​រឹទ្ធ​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​រង​របួសធ្ងន់​ស្រាល​ចំនួន​ ៥​នាក់​ ស្រី​ ៣​នាក់​ ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ ។​ ចំណែក​សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

បន្ទាប់ពីធ្វើការវាស់វែងរួចរាល់ សមត្ថកិច្ចបាននាំយកមធ្យោបាយ​ទាំង​២​គ្រឿង​ទៅរក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close