ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតប ជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ចូលប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ៖ សូមរាយការណ៍ប្រជាជនរស់នៅក្បែររោងចក្រនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយសាររោងចក្រស្វាយនេះមានក្លិនជូរស្អិតខ្លាំងណាស់ពិបាករស់នៅសូមឱ្យលោកស្នងការជួយដោះស្រាយជូនផងសូមអរគុណ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវបំភ្លឺដូចខាងក្រោម៖
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយមានបទបញ្ជាពីលោកអធិការនគរបាលស្រុកអង្គស្នួល ក្រុមការងារអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាច ផល្លា អធិការរង លោកវរសនីយ៍ទោ ព្រាប សុផា អធិការរង មានការចូលរួមពី ក្រុមប្រឹក្សាឃុំក្រាំងម្កាក់ មេភូមិព្រៃខ្លា មេភូមិត្រពាំងរការ បានចុះសាកសួរព័ត៌មានជាមួយលោក MO ZONG BIAO ជាតំណាងរោងចក្រ កែច្នៃផ្លែស្វាយ ស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
លទ្ធផល៖
១-បានចុះពិនិត្យឃើញជាក់ស្តែង គឺពិតជាមានការបង្ហូរទឹកស្អុយ និងក្លិនជូរចេញពីរោងចក្រពិតមែន។
២-ប្រជាប្រជាពលរដ្ឋដែលរស់នៅភូមិព្រៃខ្លា និងត្រពាំងរការបានសំណូមពរសូមឱ្យខាងរោងចក្រ ធ្វើយ៉ាងណាកុំឱ្យមានក្លិនស្អុយចេញពីរោងចក្រ និងឈប់បង្ហូរទឹកស្អុយចេញក្រៅប៉ះពាល់ការរស់នៅរបស់ប្រជពលរដ្ឋបន្តទៀត។
៣-លោក MO ZONG BIAO ជាតំណាងរោងចក្រ បានសន្យាចំពោះមុខប្រជាពលរដ្ឋនិងលោកមេភូមិ ទាំងពីរភូមិ ក្រុមប្រឹក្សាឃុំថានឹងឈប់
បង្ហូរទឹកស្អុយនិងមិនឱ្យមានក្លិនជូរស្អុយចេញពីរោងចក្រទៀតហេីយចាប់ពីពេលនេះតទៅ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕