ខេត្តព្រះសីហនុ៖ ទិដ្ឋភាព ភ្ញៀវទេសចរណ៍ មកកំសាន្តក្នុងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ២០២១ នាឱកាសត្រៀមឆ្លងឆ្នាំសកល ២០២២នេះ។
គេសង្កេតឃើញថា មានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករចាប់ផ្តើមបោះតង់ រឺក្រាលកន្ទេលអង្គុយលេងតាមបណ្តោយឆ្នេរសាធារណៈ ដែលរដ្ឋបាលខេត្តព្រះសីហនុបានខិតខំរៀបចំនាពេលកន្លងមក រួមទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលកំសាន្តក្នុងខេត្តព្តះសីហនុ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ដោយកម្លាំងមាន សមត្ថកិច្ចក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចេញល្បាតឈរជើងតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក្នុងឱកាសថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២២ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។