ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ផ្ញើសារជូនពរ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២២

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្ញើសារជូនពរ ជូននាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២

មេបញ្ជការមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននគប់សា្ថប័ន កងឯកភាព ទូទាំងកងទ័ពជើងគោកនកងយោធពលខេមរភូមិន្ទ, ជាទីសលាញ់រាប់អាន!

ក្នុងឱកាសប្រកបសិរីសួស្តីប្រសើរថ្លៃថ្លា និងសេចក្តីសោមនស្សរីករាយនៃឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោ សញ្ចេតនានឹករលឹកស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះនាយទាហាន នាយទាហានរង និងពល ទាហានកងទ័ពជើងគោកទាំងអស់ ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព។

ជាមួយគ្នានេះ ខ្ញុំក៏សូមផ្ញើជូននូវការសួរសុខទុក្ខទៅដល់យោធិនដែលកំពុងមានជំងឺ របួស ពិការ និងអ្នកកំពុង សម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយ ត្រឡប់មានសុខភាពល្អបរិបូណ៍ និងកម្លាំង រឹងមាំឡើងវិញ និងសូមជូនពរដល់អតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងសុភមង្គលរុងរឿងគ្រប់ ប្រការ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះចំពោះស្នាដៃ និងសមិទ្ធផលធំ ធេងជាច្រើន ក្នុងភារកិច្ចការពារបូរណភាពទឹកដី, ការពារសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូច ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដែលនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំង អស់ បានខិតខំប្រឹងប្រែងពុះពារសម្រេចបាន ដោយជម្នះគ្រប់ការលំបាក និងធ្វើពលិកម្មគ្រប់បែបយ៉ាង។ ក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺកងទ័ពតែងតែវត្តមានចុះជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋដោះស្រាយវិបត្តិ យថាហេតុ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមាន ខណៈដែលភារកិច្ចស្នូលរបស់កងទ័ពក៏នៅតែត្រូវបានបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួនបំផុត។ ជាពិសេស នៅចំពោះមុខបញ្ហាប្រឈមនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងគ្រប់ដំណាក់កាល ទាំងអស់ គិតចាប់តាំងពីការផ្ទុះករណ៏ដំបូងនៅក្នុងប្រទេស, ការទប់ស្កាត់ការឆ្លងចូលក្នុងសហគមន៍ការគ្រប់គ្រងការ ឆ្លងចូលក្នុងសហគមន៍ រហូតដល់ការបង្កើតបានភាពស៊ាំក្នុងសហគមន៍តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងដែល សម្រេចបានជោគជ័យគួរជាទីមោទនៈ ហើយមកដល់បច្ចុប្បន្ននេះ ជាដំណាក់កាលនៃការបើកប្រទេសឡើងវិញលើ គ្រប់វិស័យដើម្បីស្តារផលប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច ក៏កងទ័ពបាន និងកំពុងបន្តចូលរួមយ៉ាងសកម្ម និងប្រកប ដោយការទទួលខុសត្រូវ។ ជាការពិតណាស់ ជោគជ័យ និងសមិទ្ធផលទាំងអស់នេះ មិនអាចកាត់ផ្តាច់បានឡើយពី ការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ ម្ចាស់ការច្នៃប្រឌិត គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹក នាំក្នុងជួរបញ្ជាការគ្រប់ស្ថាប័ន-កងឯកភាព ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ចំពោះមុខនេះ ខ្ញុំក៏សូមអំពាវនាវដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពល ទាហានកងទ័ពជើងគោកទាំងអស់ ចូលរួមប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់ សម្តេចតេជោ នាយក រដ្ឋមន្រ្តី ថ្លែងក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ស្របពេលនឹងខួប ២៣ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ី វិលនៅកម្ពុជា ក្នុងខ្លឹមសារថា៖ “កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន ៣ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវផ្គូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឱ្យខានតែបាន។ ការប៉ុនប៉ងផ្ដួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបាន ឡើយ។

នាយទាហានថា្នក់ដឹកនាំ និងយោធិនកងទ័ពជើងគោកទាំងអស់, ជាទីស្នេហា!

ក្នុងឱកាសចូលថ្មី ឆ្នាំសាកល ២០២២ នេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីន ព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះនាយទាហាន នាយ ទាហានរង និងពលទាហានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទាំងអស់ សូមឱ្យទទួលបានសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ មាតុភូមិ និង ប្រជាជន។

ជាទីបញ្ចប់ ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាព នាយទាហាន នាយទាហានរង និងពល ទាហានកងទ័ពជើងគោក ព្រមទាំងសិក្ខាកាមទាំងអស់ដែលកំពុងសិក្សាជំនាញផ្សេងៗ សូមបន្តការប្រុងប្រយ័ត្នជាប់ជា និច្ចចំពោះជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ព្រមជាមួយនឹង គោលការណ៍នៃការរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដូចដែលបានខិតខំអនុវត្តកន្លងមក ដើម្បី ការពារទប់ស្កាត់ការងើបឡើងវិញនៃការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជានៅក្នុងសហគមន៍គ្រួសារកងទ័ព និង គ្រួសារប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close