សិស្សសាលា ២នាក់ ចេញឆក់ ត្រូវ ប៉ូលិស ចាប់បញ្ជូនអោយ តុលាការ សម្រេចទោស!

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថាកាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ពន្ធ័ឆក់ទូរសព្ទ័ដៃ។

ចំណែកជនរងគ្រោះឈ្មោះ កូវ សុខហៀង ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖

១- ឈ្មោះ ហម បញ្ញា ហៅ ញ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

២- ឈ្មោះ ធឿន ចំរើនថៃ ហៅ ថៃ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនជាលេខ ផ្លូវបេតុង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស ក្រហម សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ ១IY-៦១៤៣ និងទូរសព្ទ័ដៃរបស់ជនរងគ្រោះ ចំនួន ០១គ្រឿង ម៉ាកអុបប៉ូ ពណ៌ ក្រហម ស្រោមពណ៌ខ្មៅ។ សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃ ចំនួន០២គ្រឿង ម៉ាក អុបប៉ូ ពណ៌ ក្រហម ស្រោមពណ៌ ខ្មៅ និងម៉ាកអុបប៉ូ ពណ៌ ខៀវ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close