សេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងកម្មវិធី អបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំឱ្យមានកម្មវិធីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានទីតាំងស្ថិតនៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយ ក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្ត សៀមរាប។

រដ្ឋបាលខេត្តសៀមរាប សូមក្រើនរំឭកដល់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ សុខាភិបាល ដោយរៀនរស់តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស លាងដ ជាមួយអាល់កុល រក្សាគម្លាតសុវត្ថិភាពដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសអនុវត្តនូវវិធានការ “៣ការពារ” “៣កុំ”។
ក្នុងករណីមានអាការសង្ស័យបញ្ហាសុខភាពរោគសញ្ញាជំងឺកូវីដ-១៩ សូមធ្វើការទំនាក់ទំនងលេខ ១១៥ ឬទំនាក់ទំនងតាមទីតាំងមន្ទីរពេទ្យដែលមានទទួលការព្យាបាលជំងឺកូវីដ-១៩។

អត្ថបទដែលជាប់ទាក់ទង
Open

Close